ព័ត៌មានជាតិ

គ្រោះថ្នាក់យ៉ាងរន្ធត់មួយបណ្តាលឲ្យបុរសម្នាក់ដេកស្លាប់បត់ខ្លួន នៅផ្លូវជាតិលេខ២

តាកែវ: លោកអធិការស្រុកបាទីបានប្រាប់ Post News Media ថាកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣១ និង ៣២ ត្រង់ចំណុចភូមិឃ្លាំងសម្បត្តិ ឃុំពុតសរ ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង ។

ម៉ូតូម៉ាកវ៉េវ អេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ 7784 បើកមកពីទិសខាងជើងដោយឈ្មោះ វ៉ាន់ វី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្នៅ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) បានបុកជាមួយរថយន្តម៉ាកនីសសាន់ ណាវរ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z 8068 បើកមកពីទិសខាងត្បូង ដោយឈ្មោះ អុឹង វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត ម៉ូតូនិងជនរងគ្រោះដេកស្លាប់ដោយបត់ខ្លួនយ់ាងអាណោចអាធម៌ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសព និងយកវត្ថុតាងរថយន្តនិងម៉ូតូទៅរក្សារទុកដើម្បី ធ្វើកំណត់ហេតុ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់