ព័ត៌មានជាតិ

Update : លោកតាដឹកចៅទៅផ្ទះមិនទាន់ដល់ផងចៅស្លាប់នៅកណ្តាលថ្នល់ រីឯតារងរបួសធ្ងន់ម៉ូតូត្រូវរថយន្តបុកអូសជាង១០០ម៉ែត្រ

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលចៅស្លាប់នៅកណ្តាលថ្នល់ តារងរបួសធ្ងន់ពេលត្រឡប់ទៅផ្ទះវិញនៅថ្ងៃចូលឆ្នាំទី៣ ត្រូវរថយន្តឡង់គ្រីស័រ បុកពីខាងក្រោយអូសជាង១០០ម៉ែត្រ ទៅមុខលែងរួច តៃកុងបើកទ្វារចុះរត់ ត្រូវពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡង់គ្រីស័រនិងម៉ូតូហុងដា ឌ្រីមសង់នេះ នៅខាងលិចច្រកចូលព្រលាន្តយន្តហោះ អន្តរជាតិពោធិ៍ចិនតុង ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ។

ជនរងគ្រោះមានឈ្មោះ ឃុត យ៉ុង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ ត្រូវជាតានិងជាអ្នកឌុបចៅឈ្មោះ បញ្ញា ធារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យពងទឹក ស្លាប់នៅកន្លែងកើតហេតុខាងលើ ស្នាក់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពបានប្រាប់ឲ្យដឹងថា តានិងចៅជិះម៉ូតូហុងដាឌ្រីមសងសេ១០០ ស្លាកលេខ ភ្នំពេញ1D-4734 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្សី មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ2Q-2785 បើកបរស្របទិសគ្នា មកពីក្រោយក្នុងល្បឿនលឿន សង្ស័យតៃកុងស្រវឹង បានបុកពីខាងក្រោយម៉ូតូ និងអូសជាង១០០ម៉ែត្រ រហូតបែកកង់រថយន្តខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច ក៏សម្រេចចិត្តបើកទ្វាររថយន្តចុះរត់គេចខ្លួនតែម្តង ។ ដោយប្រជាពលរដ្ឋឃើញហេតុការណ៍បាននាំគ្នាដេញចាប់អ្នកបើកបរប្រគល់ជូនសមត្ថកិច្ច និងបានស្វាគមន៍ម្នាក់មួយដៃមួយជើង ព្រមទាំងយកដុំថ្មគប់បំបែកកញ្ចក់រថយន្តទៀតផង ។

រីឯតាបានរងរបួសធ្ងន់ត្រូវសាច់ញាត្តិដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ហើយចៅដែលអង្គុយនៅខាងក្រោយធ្លាក់បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងបុកអូសផងដែរ ។

បច្ចុប្បន្នរថយន្តនិងម៉ូតូ ព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក យកទៅឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យនរគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ រីឯសពកុមារារងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

លេខទូរសព្ទឪពុកកុមារារងគ្រោះ ០៧០ ២២១ ៧០៩

//youtu.be/aXGo_qjvSY4

មតិយោបល់