ព័ត៌មានជាតិ

(សូមប្រយ័ត្ន)ទឹកខ្មេះរូបទន្សាយមានជាតិអាស៊ីត ត្រូវបានសមត្ថកិច្ចហាមឃាត់ធ្វើអាជីវកម្ម

បន្ទាយមានជ័យ: ក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូបអាហារ របស់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ​ដែលមាន​ការចូលរួម​ពី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​និង​ក្រសួង នៅតែ​រកឃើញ ​និង​ដកហូត​ បាន​​ទឹក​​ខ្មេះ​រូប​ទន្សាយ ​និង​កម្ទេច​មី​ ដែល​ច្បាប់​ហាមឃាត់ ​នៅលើ​ទីផ្សារ​ចំនួន​២ ​ក្នុង​ក្រុង​ប៉ោយប៉ែត​ កាលពី​ថ្ងៃទី​២០​ ខែតុលា​ ឆ្នាំ​២០១៦ ។

លោក ហុង លៀង អនុប្រធាន​ទី​១ នៃ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ​ទទួលបន្ទុក​ស្ថិតិ​ទីផ្សារ បាន​ឲ្យ​ដឹងថា ​ដោយ​ទទួល​បាន​ការចាត់តាំង​ពី​លោក ស៊ាន ស៊ី​ណាត​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ និង​ក្រោម​កិច្ចសហការ​អនុញ្ញាត​ពី​លោក មាស ​ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាខា​ដំបូង​ ខេត្តបន្ទាយមានជ័យ ​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ គុណភាព​ទំនិញ ម្ហូបអាហារ និង​ផ្សព្វផ្សាយ ​ពន្យល់ ណែនាំ ដល់​អាជីវករ​ក្នុង​ផ្សារ​ចំនួន​២ ​គឺ​ផ្សារ​ត្រី និង​ផ្សារ​អគ្គ​ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​ការចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​តេស្ដ ​ទៅលើ បង្គារ​ មឹក សរសៃគុយទាវ រក​សារធាតុ​បូរ៉ា​ក់ ​និង​ពិនិត្យ​ទំនិញ ដែល​ហួស​កាលបរិច្ឆេទ។ តាមរយ:​ការពិនិត្យ​នេះ ​ឃើញថា អាជីវករ មានការ​យល់ដឹង​ខ្ពស់ និង​មិន​មានការ​ដាក់​តាំង​លក់​នូវ​ទំនិញ​ហួស​កាលបរិច្ឆេទទេ ​។ តែ​មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ ​និង​ដកហូត​នូវ​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ដាក់​តាំង​លក់​លើ​ទីផ្សារ​កម្ពុជា ដូចជា ​ទឹកខ្មេះ​រូប​ទន្សាយ​ ចំនួន​១៨​ដប និង​កម្ទេច​មី ចំនួន​៤៥​កញ្ចប់។

ទោះបីជា អាជីវករ​មាន​ការ​យល់​ដឹង​ខ្ពស់​យ៉ាងណា​ មន្ត្រី​ជំនាញ នៅតែ​បន្ត​អប់រំ​ណែនាំ​ ឲ្យ​ពួកគាត់​យល់​កាន់​តែច្បាស់​ លើ​ការពិនិត្យ​កាលបរិច្ឆេទ​ទំនិញ ​ប្រភេទ​ទំនិញ​ដែល​ច្បាប់​ហាមឃាត់ និង​ការ​លក់ទំនិញ​ដែល​មាន​សារធាតុ​បូរ៉ា​ក់៕

បូរ៉ាក់

បូរ៉ាក់

បូរ៉ាក់

បូរ៉ាក់

មតិយោបល់