កំពតៈ បុរសម្នាក់ ចេញទៅការដ្ឋាន ដើម្បីវាយយកថ្មម៉ាប មកប្រើប្រាស់ ចៃដន្យប៉ះចំ រំសេវ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ នៅព្រឹកថ្ងៃទី១៦ ឧសភា ២០១៦ ចំណុចការដ្ឋានចាស់ ជើងភ្នំខ្យង ស្ថិតក្នុង ភូមិកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ Post News ឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានទៅកន្លែងការដ្ឋានចាស់ គោលបំណងទៅរកថ្ម នៅភ្នំខ្យង ដែលជាកន្លែងភ្នំមួយ គេបាញ់យកថ្ម។ ខណៈគាត់ទៅដល់ ដោយឃើញថ្មមួយដុំនៅជើងភ្នំ ហើយមានរន្ធតូចមួយ គាត់បានយកដែករុក ប្រហែលមាន រំសេវ ក្នុងរន្ធ ក៏ផ្ទុះបណ្តាលឲ្យរូបគាត់ រងរបួសជាទម្ងន់ តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនបន្ទាន់ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។ ជនរងគ្រោះ ឈ្មោះ សែត សួន ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ៕
មតិយោបល់