ព័ត៌មានជាតិ

មុននេះបន្តិច ក្រុមចោរប្លន់ រថយន្ត Lexus 470 ត្រូវចាប់ខ្លួនបានហើយ

ភ្នំពេញ: កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ នគរបាលស្នងការរាជធានីភ្នំពេញ ចុះឡោមព័ទ្ធចាប់បាន ក្រុមចោរប្លន់ រថយន្តឡិចស៊ីស មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-9925 ដែលកំពុងបើកគេចមកលាក់ខ្លួន នៅចំណុចជិតរោងចក្រ GGK ស្ថិតនៅម្ដុំ វត្តជន្លង់ម្លូរ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ហើយមកទល់ពេលនេះ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ ហ៊ន សំណាង និងម្នាក់ទៀត ជាបងប្រុស ឈ្មោះ ហ៊ន វណ្ណ: ជាសន្តិសុខ។

បើតាមលោក យឹម សារ៉ាន់ មុនពេលមានករណីប្លន់នេះកើតឡើង គឺជនរងគ្រោះ បានប្រកាសលក់រថយន្តរបស់ខ្លួន ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-9925 តាម Facebook ពេលនោះជនសង្ស័យ បានទូរស័ព្ទ ណាត់ជាមួយជនរងគ្រោះ ដើម្បីជួបគ្នាទិញរថយន្ត។

ក្រោយជួបគ្នាហើយ ជនសង្ស័យ បានសុំសាករថយន្ត ជាមួយប្អូនប្រុសជនរងគ្រោះ លុះពេលបើកដល់ផ្លូវទំនប់កប់ស្រូវ ក៏ដេញឲ្យជនរងគ្រោះចុះពីលើរថយន្ត តែជនរងគ្រោះមិនចុះ ក៏ដកកាំភ្លើងភ្ជង់ ហើយបើកគេចតែម្តង។ ដោយសារមានកម្លាំងសមត្ថកិច្ច តាមពីក្រោយ ទើបជនសង្ស័យ យករថយន្តទៅទម្លាក់ចោល នៅដីឡូមួយកន្លែង ហើយរត់គេចខ្លួន ប៉ុន្តែក្រោយធ្វើការស្រាវជ្រាវតាមជំនាញ ទើបឈានទៅដល់ការចាប់ខ្លួន តែម្តង។

នៅពេលនេះ ជនសង្ស័យទាំង ២នាក់ ស្ថិតក្រោមការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

photo_2016-05-16_19-17-19 photo_2016-05-16_19-17-22 photo_2016-05-16_19-17-24

https://youtu.be/2-bL0cGCO78
https://youtu.be/zy30vwhMqcs
https://youtu.be/3aagj6BXXEY

មតិយោបល់