ព័ត៌មានជាតិ

យុវជនម្នាក់បើកបរម៉ូតូមិនឈប់ស្ដុបក្រហម ប៉ះរថយន្តរងរបួសធ្ងន់ នៅខណ្ឌ៧មករា

ភ្នំពេញ: កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង ២២​និង​៣០​នាទីបុរស​ម្នាក់​មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត​ បាន​បើក​ម៉ូតូ​មាន​ល្បឿន​លឿន​ លុះ​មក​ដល់​ស្តុ​ប​ដែល​មាន​ភ្លើងពណ៌​ក្រហម​ នៅ​ចំណុច​ភ្លើងស្តុប​នាង​គង់​ហ៊ីង​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ មិន​ព្រម​ឈប់​ ក៏​បាន​ប៉ះ​ជាមួយ​រថយន្ត​បា​ទ្បែ​ន​មួយ​គ្រឿង​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់។​

​ម៉ូតូ​ម៉ាក ​ស្កុប​ពី ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1CI-3206​ ​បើកបរ​ដោយ​ឈ្មោះ​ ប៉ូ​តាក់​ ភេទ​ប្រុស​ អាយុ ​២៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​អូ​ពោធិ​ ឃុំ​សំបួរ​ ស្រុក​ទ្រាំង​ខេត្តតាកែវ​​។​
​រថយន្ត​បា​ទ្បែ​ន​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AB-1021​ ​បើកបរ​ដោយ​ឈ្មោះ​ សាត​ សុគន្ធ​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​៧៣៣B​ ផ្លូវលំ​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ មុខរបរ​គ្រូបង្រៀន​។​

មូលហេតុ៖ បើកបរមិនគោរពច្បាប់(មិនឈប់រង់ចាំស្ដុបក្រហមលោតខៀវវិញហើយស៊ឹមធ្វើដំណើរបន្ត)។

ក្រោយកើតហេតុសមត្ថកិច្ច អ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕​

មតិយោបល់