ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ ដែលរក្សាទុកនូវដាវឆ្នៃ ក្នុងកាបូបស្ពាយ នៅខណ្ឌសែនសុខ

ភ្នំពេញ:យុវជន២នាក់ត្រូវបាន កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខសហការណ៍ជាមួយ កម្លាំងចរាចរណ៍ខណ្ឌចាប់ឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យឃើញមានរក្សាទុកនូវដាវឆ្នៃក្នុងកាបូបស្ពាយ កាលពីម៉ោង៤និង២៥នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅផ្លូវ២០០៤ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យុវជនទី១ឈ្មោះ ចែត្រ រ៉ា អាយុ២១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិក្រាំងចិន ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវជាបងប្អូនជីដូនមួយ និងគ្នាជិះម៉ូត ជិះមូតូម៉ាកZOOMER X ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ 1DE-5490។

យុវជនទី២ឈ្មោះ សុវណ្ណ សក្កដា អាយុ២១ឆ្នាំ មុខរបរសិក្ខាកាមភាសាកូរ៉េ ស្នាក់នៅក្នុងសាលាភូមិ
អង្គតាកូវ សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតភូមិក្រាំងចិន ឃុំស្តៅ កោងស្រុកបាភ្នំ ខេត្តព្រៃវែង ជិះមូតូម៉ាក ZOOMER Xពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ1EW-4257។

សមត្កកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនយុវជនខាងលើ កម្លាំងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅចំណុចខាងលើបានឃើញយុវជនខាងលើ ជិះម៉ូតូម្នាក់១គ្រឿង ប្រដេញគ្នា ក៍ឃាត់ត្រួតពិនិត្យ ក៍ឃើញក្នុងកាបូបស្ពាយខាងក្រោយ ឈ្មោះ សក្កដា មានលាក់ដាវឆ្នៃ ក៍ឃាត់ទាំង២នាក់ យកមកសាកសួរនៅប៉ុស្តិ៍ទឹកថ្លា។

នៅចំពោះមុខសមយ្ថកិច្ចយុវជនឈ្មោះ ចែត្រ រ៉ា បានប្រាប់ថាក្នុងករណីនេះ គាត់មិនមានអ្វីពាក់ព័ន្ធឡើយដោយមុនកើតហេតុ គាត់មកពីស្រុកកំណើត យកម៉ូតូមកធ្វើនៅភ្នំពេញ ហើយបានជួបបងប្អូនជីដូនមួយ បានហៅទៅលេងផ្ទះបងប្អូន ទើបគេជិះម៉ូតូម្នាក់១គ្រឿង មកដល់ចំណុចខាងលើជួបសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នយុវជនទាំង២នាក់ កំពុងធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា៕

photo_2016-05-16_19-38-41

photo_2016-05-16_19-39-43

មតិយោបល់