Post News Media ព័ត៌មានជាតិ នគរបាលឃាត់ខ្ល...

នគរបាលឃាត់ខ្លួនជនជាតិចិន ២នាក់ ករណីពាក់ព័ន្ធគ្រឿងញៀន

ព្រះសីហនុ: នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យជនជាតិចិន ២នាក់ ពាក់ពន្ធ័អំពើជួញដូរចែកចាយគ្រឿងញៀន កាលពីម៉ោងកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ។

១/ឈ្មោះ. Wu Yin ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក ទីកន្លែងកំណើតប្រទេសចិន។
២/ឈ្មោះ Chen Yuee ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅខារ៉ាអូខេ ទីកន្លែងកំណើតប្រទេសចិន។

វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២ប្រភេទ ក្នុងនោះមានម្សៅស ០៤កញ្ចប់ (០២កញ្ចប់ធំ) និងប្រភេទ CK HK ចំនួន០៦ កញ្ចប់និងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។

បើតាមនគរបាលបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញសាកសួរ ឈ្មោះ Wu Yin រួចរាល់ហើយក៏បន្តនីតិវិធីឈានទៅដល់ឆែកបន្ទប់ជួល ដែលមានលេខបន្ទប់៦០៣ ផ្ទះសំណាក់យីហោ ជិន ខាយ យីន វេលាម៉ោង ៥និង៣០ នាទីព្រឹកថ្ងៃដដែលស្ថិតនៅក្រុម ១៧ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បានរកឃើញវត្ថុតាងបន្ថែម រួមមានម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ (០១កញ្ចប់) កញ្ឆាក្រៀម០១ កញ្ចប់ទៀត៕