ព័ត៌មានជាតិ

​ចេញពីស៊ីការ ជិះម៉ូតូបុកដើមស្វាយ បាក់កស្លាប់មួយរំពេច!..

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួន ក្រោយពីបុរសម្នាក់ចេញពីហូបការផឹកស្រាស្រវឹងជិះម៉ូតូបុកនឹងដើមស្វាយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី៣ ក្នុងភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ តេ ភិរម្យ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិបបឹងប្រវ៉ឹក ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

មតិយោបល់