ព័ត៌មានជាតិ

First News៖ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាត នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង

ភ្នំពេញ: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរថយន្តទាំង៣គ្រឿងរងការខូចខាតខ្លះបន្តិចបន្តួច ខ្លះខូចខាតល្មម ខ្លះទៀតខូចខាតខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហពន្ធ័រុស្សី​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះយើងក៏មានការផ្សាយផ្ទាល់នៅលើផេកPost News Media ផងដែរ៕

មតិយោបល់