កំពង់ឆ្នាំង: កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានបង្ក្រាបករណី ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រង់ចំណុចក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤០នាទី ពេលនេះជនសង្ស័យបានចង.កសម្លាប់ខ្លួន។
ជនសង្ស័យម្នាក់ឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មានទីលំនៅ ភូមិទី១ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
វត្ថុតាងដកហូតរួមមាន៖
– ថ្នាំប្រភេទ ម៉ាទឹកកក ១៥កញ្ចប់ (កញ្ចប់ធំ) ១កញ្ចប់
– ម៉ូតូ ១គ្រឿង
– ទូរស័ព្ទ ១គ្រឿង
– VISA កាតអេស៊ីលីដាគ្មានប្រាក់ចំនួន ១
– កាបូបស្ពាយ ១
– សម្ភារៈសម្រាប់វេចខ្ចប់ មួយចំនួន។
សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារ Post News បានទំនាក់ទំនងទៅលោកស្នងការរងខេត្តកំពង់ឆ្នាំង ដែលជាអ្នកនាំពាក្យ ដើម្បីចង់បានព័ត៌មានលម្អិតបន្ថែម ប៉ុន្តែលោកឆ្លើយមកវិញថា ជាប់រវល់ប្រជុំ៕





មតិយោបល់