ព័ត៌មានជាតិ

ឈ្លោះគ្នាក្នុងវង់រាំធុងបាស់ទាញកាំបិតកាប់រយះដេរអស់១១ថ្នេរ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មានករណីហិង្សាដោយចេតនាមួយបានកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៩ និង ៣០ នាទីយប់ នៅចំណុចវត្តឱង្ការាម ភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ស៊ូវ សែត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (មានស្នាមដាច់លើបន្ទូលក្បាលដេរ១១ថ្នេរ) ។ ជនសង្ស័យឈ្មោះ យ៉េន ស្នា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្កណ្ដាល (ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក កាំបិតឆ្នៃធ្វើពីដែកផ្លែ រណាយក្ស ០១ ។

សភាពរឿងហេតុ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៩ និង ៣០ នាទី ឈ្មោះ ស៊ូវ សែត (ជនរងគ្រោះ) និងឈ្មោះ យ៉េន ស្នា (ជនសង្ស័យ) កំពុងរាំធុងបាស់នៅវត្តឱង្ការាមជាមួយគ្នា ។ ក្នុងពេលកំពុងរាំ ស្រាប់តែមានរឿងឈ្លោះប្រកែកគ្នាទៅវិញទៅមក រហូតមានអំពើហិង្សាកើតឡើង ដោយឈ្មោះ យេន ស្នា បានយកកាំបិតកាប់ទៅលើឈ្មោះ ស៊ូវ សែត បណ្ដាលឲ្យមុតត្រង់ក្បាលហូរឈាមដេរ១១ថ្នេរ ។

លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១២ និង ៣០ នាទីរសៀល កម្លាំងប៉ុស្តិ៍ក្រាំងយ៉ូវ បាននាំខ្លួនឈ្មោះ យ៉េន ស្នា មកសាកសួរហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំបិតកាប់ទៅលើឈ្មោះ ស៊ូវ សែត ប្រាកដមែន ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការ តាមនីតិវិធី ៕

មតិយោបល់