ការប្រកួតមួយគូចុងក្រោយនៃសប្តាហ៍ទី ៣៣ ត្រូវបានបញ្ចប់នៅយប់មិញនេះ ជាលទ្ធផល Middlesbrough បានប្រកួតចាញ់ Arsenal (1-2)។
Middlebrough បានបើកពហុកីឡារដ្ឋានរបស់ខ្លួនទទួលក្រុមកាំភ្លើងធំ Arsenal ដោយត្រូវក្រុមភ្ញៀវឆក់យក៣ពិន្ទុត្រឡប់ទៅផ្ទះវិញ។ ២គ្រាប់របស់កាំភ្លើងធំ រកបានដោយ Alexis Sanchez នៅនាទីទី ៤២និង១គ្រាប់ទៀតរកបានដោយខ្សែបម្រើ Mezut Ozil នៅនាទីទី៧១ ស្របពេលដែល១គ្រាប់របស់ក្រុម Middlesbrough រកបានដោយកីឡាករ Negredo នៅនាទីទី ៥០។
Arsenal នៅតែប្រដេញពិន្ទុកំពូលតារាង ខណៈ Middlesbrough នៅបន្តបាតតារាងដដែល៕
មតិយោបល់