ព័ត៌មានជាតិ

ហួសថ្លែង! ម្ដាយដេកពេទ្យ ឯក្មេងប្រុស្រី ២នាក់ ត្រូវស្លាប់ក្នុងភ្នក់ភ្លើង ករណីអគ្គិភ័យឆេះផ្ទះ នៅខេត្តរតនគិរី

រតនគិរីៈ កាលពីវេលាម៉ោង ៩កន្លះយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចវារីអគ្គិសនី ស្ថិតក្នុងភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី មានករណីអគ្គិភ័យផ្ទះពលរដ្ឋ បណ្តាលឲ្យក្មេងប្រុសស្រី ២នាក់ ស្លាប់បាត់បង់ជីវិត។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជីន សុជាតិ អាយុ២៧ឆ្នាំ ភេទស្រី ត្រូវបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ចំណែកក្មេងរងគ្រោះទាំង២នាក់ ទី១៖ ឈ្មោះ ប៊ី ឡែន ភេទស្រី អាយុ៥ឆ្នាំ និងទី២៖ ឈ្មោះ សឿន វណ្ណៈ អាយុ៣ឆ្នាំ ភេទប្រុស (ស្លាប់)។

មូលហេតុ៖ កំពប់សាំងប៉ះភ្លើងទៀន បណ្តាលឲ្យឆាបឆេះដល់កំប៉ុងហ្គាស ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ សម្ភារខូចខាត រួមមាន៖
-ផ្ទះឈើប្រកស័ង្កសី១ខ្នង មានទំហំ ៥ម៉ែត្រគុណ ៦ម៉ែត្រ
-ម៉ូតូម៉ាកហុងដា ២គ្រឿង និងរបស់របរប្រើប្រាស់ មួយចំនួនទៀត។

ករណីខាងលើនេះ សមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន៕

មតិយោបល់