ព័ត៌មានជាតិ

សង្ស័យស្នេហាត្រីកោណ! ស្ត្រីម្នាក់ខឹងទ្រាំមិនបាន ទាញយកដំបង វាយបុរសម្នាក់សម្លាប់

បាត់ដំបង: ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានករណីឃាតកម្មមួយបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំនុចក្រុមទី២៥ ភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៃ ម៉ាច ភេទស្រីអាយុ៥៥ឆ្នាំ ស្នាក់នៅក្រុមទី២៥ ភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនសង្ស័យផឹកស្រាស្រវឹងទាំង២នាក់ ឌឺដងពាក្យសម្តីដាក់គ្នា ហើយនិយាយពាក្យប្រមាថមើលងាយមិនសមរម្យ បណ្ដាលឲ្យជនសង្ស័យជាប្អូនថ្លៃទ្រាំមិនបាន ក៏ស្ទុះរត់ទៅយកគល់ពីងពង់ វាយសម្លាប់តែម្ដង។

ចប្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនាជាបណ្តោះអាសន្ននៅស្នងការខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវីធីច្បាប់៕

មតិយោបល់