ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ផឹកស្រាបៀររួចបែកគំនិតបបួលគ្នាធ្វើសកម្មភាពដើរលួចទ្រព្យសម្បត្តិគេត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ករណី (ប៉ុនប៉ងប្រព្រឹត្តអំពើលួច )
កើតហេតុថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ០៤ និង ៣០ នាទីទៀបភ្លឺ ចំណុចដីឡូត៍ ភូមិពង្ររ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យ
ទី១ ឈ្មោះ ចាន់ រ៉ាប៊ុច ហៅប៊ុច ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន)
ទី២ ឈ្មោះ សុខ វទ្ធី ហៅធី ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន)
ជនសង្ស័យទាំង២នាក់ ស្នាក់នៅបន្ទប់ជួល ម្ដុំវត្ត តាំងកសាំង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក ម៉ូតូម៉ាក Honda click ១គ្រឿង ពណ៍ស ផ្លាកលេខPP 1DB 6295 (ជិះធ្វើសកម្មភាព) និង ដែកលួសកែឆ្នៃសំរាប់ឆ្កិះសោរ ចំនួន២ ។
ដំណើររឿង៖ មុនពេលកើតហេតុថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យ ឈ្មោះ សុខ វទ្ធី និង ឈ្មោះ ចាន់ រ៉ាប៊ុច បានផឹកស្រាបៀនៅបន្ទប់ជួលរបស់ខ្លួននៅម្ដុំផ្សារតាំងកសាំង រហូតដល់ម៉ោង ៣ ទៀបភ្លឺក៏បានបបួលគ្នាចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយជិះម៉ូតូ១គ្រឿង ម៉ាក Honda click ផ្លាកលេខ ភ្នំពេញ 1DB 6295 លុះដល់ចំណុចដីឡូត៍ទំនេ ភូមិពង្រ សង្កាត់ស្នោរ ក៏ឈប់ម៉ូតូ ហើយឈ្មោះ ចាន់ រ៉ាប៊ុច បានកាន់ ដែក កែឆ្នៃសំរាប់ឆ្កិះសោរ បំរ៉ុងចូលផ្ទះ ប្រជាពលរដ្ឋ តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្នោរ ល្បាត ក្នុងមូលដ្ឋាន បានសហការជាមួយ សន្តិសុខបុរី ឃើញទាន់ ក៏បានឃាត់ខ្លួន រួម និងវត្ថុតាង នាំមកសាកសួរនៅប៉ុស្តិ៍ រួចចាត់ការតា និតិវិធីច្បាប់។

មតិយោបល់