បាត់ដំបងៈ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ស្ថិតនៅក្នុងចំណុចក្រុមទី១១ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង (ទាំងស្រុង១ខ្នង ខូចខាតជញ្ជាំងមួយចំហៀង ១ខ្នង) ។
-របស់ម្ចាស់ឈ្មោះ ជួក វឿន ភេទស្រី អាយុ ៥៧ឆ្នាំ ផ្ទះទំហំ ៥មx៧ម (ឆេះទាំងស្រុង) រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
-ឆេះមាស ៣តម្លឹង ខ្សែដៃមាស ១.៥ តម្លឹង ខ្សែកមាស ១.៥ តម្លឹង ចិញ្ជៀន ០៥ជី
-ឆេះប្រាក់រៀលអស់ ១៨០លានរៀល
-ឆេះប្រាក់ដុល្លាអស់ ៥០០ដុល្លារ
-ឆេះប្រាក់បាតអស់ ៤០,០០០ បាត
-ឆេះកាតទូរស័ព្ទ ៥,០០០ដុល្លារ
ម្ចាស់ឈ្មោះ ជួក នឿន ភេទប្រុស អាយុ ៥៦ឆ្នាំ (ខូចខាតជញ្ជាំងផ្ទះមួយចំហៀង) ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។
ភ្លាមៗនោះ ពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយសារផ្លូវឆ្ងាយ ហើយបានឡានដឹកទឹកលក់ឯកជនរបស់អ្នកភូមិ សហការជាមួយកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិជួយពន្លត់ មិនឲ្យឆេះរាលបន្តទៀត៕


មតិយោបល់