សៀមរាប: លោកអធិការស្រុកពួកបានប្រាប់ Post News Media ថាកាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មានករណីឃាតកម្ម កើតឡើងនៅចំនុចផ្ទះជនរងគ្រោះ ភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ក្តឹប ផល្លា ហៅវង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ( ស្លាប់) ។ ជនសង្ស័យជាប្អូនបង្កើតឈ្មោះ ក្តឹប សុផល ហៅខុញ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន បានវាយ កាប់ដោយជំនីកដៃដងដែក ប្រវែងប្រហែលជាង១ម៉ែត្រ លើជនរងគ្រោះបណ្តាលឲ្យរងរបួសរយះស្បែក ផ្ទៃមុខធ្ងន់ធ្ងរ ហើយជនបង្កគេចខ្លួនបាត់ កំលាំងយើងកំពុងតាមរុករកនៅព្រៃរបោះទិសខាងលិចឈៀងខាងជើងផ្ទះកើតហេតុ ។
ក្រោយមកសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះសន្លប់នៅក្រោមសំយ៉ាបខាងត្បូងជាប់ផ្ទះ និងឃើញជំនីកដៃបញ្ឈរជិតជនរងគ្រោះ មានប្រឡាក់ឈាម ។ ជនរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត គ្រូពេទ្យប្រាប់ថាស្លាប់តាំងពីមិនទាន់ដល់មន្ទីរពេទ្យ ។
មូលហេតុកន្លងមក ជនរងគ្រោះ និងក្រុមគ្រួសារធ្លាប់ស្តីបន្ទោសអោយជនសង្ស័យ ទើបគេខឹងមានគំនុំហើយ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ក្នុងមណ្ឌលបន្សាបគ្រឿងញៀន ខេត្តសៀមរាបនិងបន្ទាយមានជ័យ៤លើកមកហើយ ។
ជនសង្ស័យជាឃាតករឈ្មោះ ក្តឹប សុផល ហៅខុញ ត្រូវបានឃាត់ខ្លួន ម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នៅនឹងផ្ទះរបស់គេដែលនៅក្បែរផ្ទះជនរងគ្រោះ ៕
មតិយោបល់