ព័ត៌មានកីឡា

ក្រុមយក្ស Real ទទួល Bayern ចំណែក Liecester ស្វាគមន៍ Atletico នៅរាត្រីរំលងអាធ្រាត្រនេះ

ការប្រកួតជើងទី២ នៃពានរង្វាន់ UEFA Champion League វគ្គ៨ក្រុមចុងក្រោយ បានចាប់ផ្តើមហើយនៅរាត្រីរំលងអាធ្រាត្រនេះ។

ក្រុមយក្ស Real Madrid បានបើកទ្វារទទួលស្វាគមន៍ក្រុម Bayern Munich ដែលក្រុម Real Madrid មានគ្រាប់បាល់ឈ្នះស្រាប់នៅក្នុងដៃ។ វាប្រហែលជារឿងល្អសម្រាប់ Real Madrid ព្រោះនៅយប់នេះ Real ទប់ត្រឹមស្មើក៍អាចឡើងដែរ ម្យ៉ាងនៅ Bernabue វាមិនពិបាកឡើយសម្រាប់ Real ដែលជាម្ចាស់ផ្ទះ។

ជាងនេះទៅទៀត Bayern Munich មិនដែលឈ្នះក្នុងដី Real Madrid ឡើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ចំណែក Liecester City នឹងបើកពហុកីឡដ្ឋានរបស់ខ្លួនទទួលក្រុមខ្លាំង Atletico Madrid ដែរយប់នេះ។

Liecester បានចាញ់ការប្រកួតកាលពីជើងទី១ ក្នុងលទ្ធផល១-០ ដូច្នេះហើយ នៅយប់នេះ ក្រុមចំណូលថ្មី តែមិនធម្មតាមួយនេះត្រូវការឈ្នះដាច់ខាត។

បើលទ្ធផល ឈ្នះចាប់ពី២គ្រាប់ឡើងទៅ Liecester នឹងឡើងទៅវគ្គបន្ត ខណៈ Atletico Madrid មិនផ្តល់ឱកាសងាយស្រួលឡើយ សម្រាប់ក្រុម Liecester City៕

មតិយោបល់