សៀមរាបៈ លោកអធិការស្រុកជីក្រែង បានប្រាប់Post News ថា មានករណីឆេះរថយន្តម៉ាក ហាយឡែនឌ័រមួយគ្រឿង កំពុងបើកបរសុខៗសង្ស័យឆ្លងចរន្ត ស្រាប់តែឆេះរថយន្តយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦អា ភូមិក្នុង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
ពាក់ពន្ធ័នឹងករណីឆេះរថយន្តនេះដែរ ត្រូវបានគេដាក់ការសង្ស័យថា បណ្តាលមកពីការឆ្លងចរន្ត ហើយក្រោយពីសមត្ថកិច្ចបាញ់ពន្លត់រថយន្តដែលឆេះរួចហើយនោះ បាននាំយកមករក្សាទុកប៉ុស្តិ៍ដើម្បីរក្សាទុកផងដែរ៕
មតិយោបល់