តើអ្នកជឿដែរឬទេ អ្វីៗគ្រប់យ៉ាងដែលច្រើនពេកអាចសម្លាប់មនុស្សបាន? ជាក់ស្តែងសូម្បីតែទឹក ដែលមនុស្សត្រូវបំផុតនោះ បើអ្នកផឹកច្រើនពេកនោះវាអាចសម្លាប់អ្នកទៅវិញ។ ដូច្នេះលោកអ្នកគួរតែយល់ដឹងអំពីចំនួនប៉ុន្មានដែលអាចចាត់ទុកថាច្រើនពេក។ បើយោងតាមគេហទំព័រ worldhealthguide បានបញ្ជាក់អំពីដែនកំណត់នៃទម្លាប់ប្រចាំថ្ងៃ ៣យ៉ាងខាងក្រោមនេះ ដែលមិនត្រូវធ្វើឲ្យហួសកម្រិតរបស់វាឡើយ៖
១.សេពគ្រឿងស្រវឹង
អ្នកឧស្សាហ៍ទទួលទានគ្រឿងស្រវឹង ត្រូវតែដឹងថាការផឹកស្រា ឬបៀរយ៉ែរ ១៣កែវ(ទំហំធម្មតា) ផ្ទួនៗគ្នា ឬហៅថាលើកដាច់ជាប់ៗគ្នា១៣កែវ អាចធ្វើអាចបង្កឱ្យខួរក្បាលរបស់អ្នក លែងដំណើរការ ហើយធ្វើឲ្យអ្នកពិបាកដង្ហើម និងបេះដូងលោតញាប់យ៉ាងខ្លាំង ឈានដល់ការគាំងបេះដូង។
២.ទឹក
ទឹកគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្ស ប៉ុន្តែការផឹកច្រើនពេក ជាពិសេស៦លីត្រ ក្នុងមួយថ្ងៃអាចបណ្តាលឱ្យខួរក្បាលរបស់អ្នកមានអាការៈហើម ដែលជាហេតុអាចបណ្តាលឲ្យមានការឈឺក្បាល ឈានដល់សន្លប់ និងស្លាប់ទៀតផង។
៣.អង្គុយ
មនុស្សភាគច្រើនក្នុងពេលបច្ចុប្បន្ន ត្រូវអង្គុយច្រើនជាង៧ម៉ោង ដើម្បីធ្វើការ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស។ ការអង្គុយច្រើនហួសកម្រិតបែបនេះ បានធ្វើរាងកាយរបស់យើង ងាយធាត់ សម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺធ្លាក់ទឹកចិត្ត និងការបង្កើត ភាពល្ហិតល្ហៃជារៀងរាល់ថ្ងៃ៕
មតិយោបល់