ព័ត៌មានបច្ចេកវិទ្យា

វ៉ែនតា Zungle ភ្ជាប់ជាមួយបច្ចេកវិទ្យាកាសសម្លេង ដោយមិនចាំបាច់ញាត់ចូលត្រចៀក

នេះគឺជាវ៉ែនតាបច្ចេកវិជ្ជាដ៏សែនទំនើប ហៅថា Zungle Panther វាភ្ជាប់មកជាមួយកាសបច្ចេកវិជ្ជា Bone-Conduction ដែលអាចបញ្ជូនរលកសម្លេងចូលសៀតផ្កាតាមការរំញ័រ ទុកឲ្យរន្ធត្រចៀកទំនេរ ដើម្បីអាចស្តាប់លឺសម្លេងជុំវិញខ្លួនបានទាំងអស់។ វាក៏មាននូវប្រព័ន្ធសម្លេង Bluetooth អាចចាក់ និងបញ្ជាដោយប្រើកុងតាក់ស្ថិតលើដងនៃវ៉ែនតា រួមទាំងអាចនិយាយទូរស័ព្ទបានតាមរន្ធស្រូបសម្លេងបំពាក់មកស្រាប់ផងដែរ។

គុណប្រយោជន៍រួមនៃវ៉ែនតា Zungle Panther គឺវាអាចជំនួសកាសឥតប្រើខ្សែបាន ដោយវាប្រើប្រាស់នូវថាមពលថ្ម អាចស្តាប់ចម្រៀងបានរហូតដល់ទៅ ៤​ ម៉ោង និងអាចសាកចូលឲ្យពេញវិញ ដោយចំណាយពេលត្រឹមតែ ១ ម៉ោង។

ប្រសិនបើ ប្រិយមិត្តចាប់អារម្មណ៍វ៉ែនតាប្រភេទនេះ អាចធ្វើការកុម្ម៉ង់ទិញវាទុកជាមុនបានក្នុងតម្លៃ ១១៩ ដុល្លារ នៅលើគេហទំព័រ zungleinc.com

វីដេអូនៃផលិតផល:

ប្រភពព័ត៌មាន៖ engadage.com

 

មតិយោបល់