កណ្តាល: ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាល បានរាយការណ៍មកថា មានករណីហិង្សាដោយចេតនាមួយបានកើតឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទី នៅចំណុច លើស្ពានលេខ៥ មុខវត្តឥន្ទនិម្មិត្ត ស្ថិតក្នុងភូមិ ព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ។
ជនរងគ្រោះ០២នាក់ ៖
១.ឈ្មោះ យ៉ា វាស្នា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុ (រងរបួសដៃខាងស្តាំ ត្រង់កំភួនដៃ ជាទម្ងន់)
២.ឈ្មោះ នី សុទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិ-ឃុំជាមួយគ្នា (រងរបួសដៃខាងស្តាំ ត្រង់ដើមដៃ) ។
វត្ថុតាងចាប់យករួមមាន ៖
-កាំបិតចុងស្រួច មានដងរុំស្កុតពណ៌ខ្មៅ០១ ។
ជនសង្ស័យមានឈ្មោះ ស្នៅ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក និង បក្ខពួកប្រមាណ២០នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ។
ប្រភពបន្តថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ និង មិត្តភក្តិ៤ទៅ៥នាក់ទៀត បានដើរចេញពីមើលគេរាំធុងបាស នៅក្នុងវត្តឥន្ទនិមិ្មត្ត ហៅវត្តព្រែកតូច ពេលដើរដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្រុមជនសង្ស័យឈ្មោះ ស្នៅ និង បក្ខពួកជិៈម៉ូតូជាច្រើនគ្រឿងឈប់នៅទីនោះ ហើយនាំគ្នាដេញព្រួតវាយ និងកាប់មកលើជនរងគ្រោះបណ្តាលឲ្យរងគ្រោះ ជាទម្ងន់តែម្តង ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ បានចុះទៅដល់កន្លែងកើតហេតុ ពេលក្រុមជនសង្ស័យឃើញកម្លាំងនគរបាលក៏នាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។
ក្រោយពេលកើតហេតុភ្លាម ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ ។ ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់