ព័ត៌មានជាតិ

ម៉ូតូ​មួយ​គ្រឿង​ជិះ​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​៤៧០​បើក​ឆ្លងផ្លូវ​របួសធ្ងន់​ស្រាល​០៣​នាក់​

ភ្នំពេញ ៖ យុវជន​០២​នាក់​រង​របួសធ្ងន់​និង​យុវជន​ម្នាក់​ទៀត​រងរបួស​ស្រាល​ខ​ណះ ជិះ​ម៉ូតូ​មួយ​គ្រឿង​គ្នា​០៣​នាក់​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ឡិ​ស​ស៊ីស ៤៧០ ដែល​បើក​ឆ្លងផ្លូវ​ចំ​ពីមុខ​ចំហៀង​ខាងស្តាំ​រថយន្ត​ពេញទំហឹង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២៧ ឧសភា ២០១៤ នៅ​ចំណុច​ស្តុប​០៧ ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ កណ្តាល 1Q-5503 ជិះ​ដោយ​យុវជន​០៣​នាក់ តាមផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ក៏​បាន​ជ្រុល​ចង្កូត​ទៅបុក រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-2359 បើកបរ​ដោយ​បុរស​ម្នាក់ តាម​ផ្លូវ​ភ្នំពេញ​-​ហាណូយ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង កំពុង​ឆ្លងផ្លូវ​ចំ​ពីមុខ​ចំហៀង​ខាងស្តាំ​រថយន្ត​ពេញ ទំហឹង​បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​០៣​នាក់ ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​ខូចខាត​កំណាត់​មុខ​ខាងស្តាំ​។

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាសវែង និង​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់​៕
2014-05-28_102048

មតិយោបល់