ការប្រកួតជើងទី២ ក្របខ័ណ្ឌ UEFA Champion League បានបញ្ចប់ចំនួន ២ប្រកួតហើយកាលពីយប់មិញ ខណៈក្រុមយក្សអេស្ប៉ាញទាំង២ Real Madrid និង Atletico Madrid បានឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមអេស្ប៉ាញទាំង២ Real Madrid និង Atletico Madrid បានចាប់ដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះការប្រកួតកាលពីយប់មិញនេះ។
ក្រុមស្តេចស Real Madrid បានយកឈ្នះ Bayern Munich នៅម៉ោងបន្ថែម១៥ នាទី២ដង ក្នុងលទ្ធផល (៤-២) ស្របពេលដែលកំពូលខ្សែបម្រើប្រយុទ្ធ Cristiono Ronaldo រកបាន៣គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតរកបានដោយកីឡាករវ័យក្មេង Marco Asensiro។
ដោយឡែក Bayern Munich រកបាន២គ្រាប់ដោយការស៊ុតបាល់ ១១ម៉ែត្ររបស់ Robert Lewandoski និងការស៊ុតចូលទីខ្លួនឯងរបស់ Sergio Ramos សរុបលទ្ធផលទាំង២ជើង Real Madrid បានយកឈ្នះ (៦-៣)។
ចំណែក Atletico Madrid វិញ បានត្រឹមស្មើនៅទឹកដីកញ្ជ្រោងខៀវ Liecester City (១-១) តែ Atletico មានគ្រាប់បាល់១គ្រាប់នៅក្នុងដៃសរុបការប្រកួតទាំង២ជើង Atletco Madrid ឈ្នះ(២-១)។
នៅសល់២ទៀត នៅរំលងអធ្រាត្រយប់នេះ ខណៈ Barcelona ទទួលក្រុមអ៊ីតាលី Juventus និង Monaco របស់បារាំងស្វាគមន៍ក្រុមអាឡឺម៉ង់ Burrusia Dortmund៕







មតិយោបល់