ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់

បាត់ដំបង: ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបងបានរាយការណ៍មកថា បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រ៉េន និច អាយុ២២ឆ្នាំស្នាក់នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯងភ្នំ ខេត្តបាត់ដំបង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានលោកអធិការដ្ឋាននរគបាលស្រុកឯកភ្នំឃាត់ខ្លួន ពេលនេះត្រូវបានបញ្ជូនទៅមណ្ឌលអប់រំនៅស្រុកបវេល៕

មតិយោបល់