ព័ត៌មានជាតិ

ចរាចរណ៍​ជាប់គាំង​ដោយសារ​ព្យុះ​ព្រិល​នៅ​ឆែក​

​ព្យុះ​ព្រិល​បាន​វាយប្រហារ​ទៅលើ សាធារណរដ្ឋ​ឆែក​នៅ​ថ្ងៃទី​១-២ ខែ​ធ្នូ ធ្វើ ឱ្យ​ចរាចរណ៍​ក្នុង​ប្រទេស​នេះ​កកស្ទះ​ទាំង ស្រុង ពិសេស​គឺ​ចរាចរណ៍​ផ្លូវ​ដែក​ធ្វើ​ឱ្យ អ្នកដំណើរ​រាប់ពាន់នាក់​ត្រូវ​ជាប់គាំង ។ នេះ​ជា​ស្ថានភាព​កកស្ទះ​ដោយសារ​ព្យុះ ព្រិល​មិន​ធ្លាប់​មាន​រយៈពេល​៣០​ឆ្នាំ កន្លងមក ។
​ចរាចរណ៍​រថភ្លើង រថយន្ដ​ក្រុង​មិន អាច​ចេញដំណើរ​បាន ដោយ​មាន​សភាព គ្រោះថ្នាក់​យ៉ាង​ខ្លាំង ។ តាម​ការ​ប៉ាន់ ប្រមាណ​មាន​អ្នកដំណើរ​រហូតដល់​១០០​ពាន់​នាក់ មិន​អាច​ទៅ​កាន់​គោលដៅ ដែល​ខ្លួន​ត្រូវ​ទៅ​នោះ​ឡើយ ដូច​ជា​រដ្ឋធានី ភ​រា​ហា ទីក្រុង ពរ​នៀ្ប ឿ​លៀមៀ​ុ​ច រហូត ដល់​តំបន់​ដាច់ស្រយាល នៅ ៀំ​រាវិ​ា ។
​រថភ្លើង​ល្បឿន​លឿន​លេខ​១៤៤​ធ្វើ ដំណើរ​ចាកចេញ​ពី ឍិ​លិនា តំបន់ ឿ​ត​រាវា ទៅកាន់​រដ្ឋធានី ភ​រា​ហា ក៏​ត្រូវ​ឈប់​នៅ ពាក់កណ្ដាល​ផ្លូវ​រយៈពេល​១៥​ម៉ោង​។ អ្នកដំណើរ​នៅលើ​រថភ្លើង​ទាំងអស់​ត្រូវ ដេក​នៅ​ទីនោះ ។
​នៅ​រដ្ឋធានី ភ​រា​ហា មន្ដ្រី​រដ្ឋាភិបាល បាន​បញ្ជូន​រថយន្ដ​ក្រុង​ទៅ​បញ្ជូន​អ្នក ដំណើរ​ដែល​ជាប់គាំង ប៉ុន្ដែ​មិន​អាច បំពេញ​គ្រប់គ្រាន់ ដោយសារ​តែ​អ្នក ដំណើរ​ជា​ច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​នៅ ស្ថានីយ​រថភ្លើង ។ ការធ្វើដំណើរ​តាម រថភ្លើង មាន​ការពេញនិយម​បំផុត​នៅ ក្នុង​ប្រទេស​នេះ ។
​ទន្ទឹមនឹងនោះ ព្យុះ​ព្រិល​ក៏​បាន​ធ្វើឱ្យ ពលរដ្ឋ​រាប់ពាន់​គ្រួសារ គ្មាន​អគ្គិសនី ប្រើប្រាស់ មិន​អាច​ចេញ​ទៅណា​មក​ណា បាន សូម្បី​តែ​ទៅ​ទិញ​អាហារ​បរិភោគ ក៏​ទៅ​មិន​បាន​ផង​ដែរ ។ នេះ​ជា​ករណី​ធ្លាក់ ព្រិល​បង្ក​ការកកស្ទះ​ទ្រង់ទ្រាយ​ធំ​បំផុត មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​នេះ​រយៈពេល ជាង​៣០​ឆ្នាំកន្លងមក​៕
Chek
ទស្សនា​ឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់