ព័ត៌មានជាតិ

រុស្ស៊ី​ស្នើ​ឲ្យមាន​បទ​ឈប់​បាញ់​គ្នា​នៅ​អ៊ុ​យក្រែ​ន ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​

មូ​ស្គូ ៖ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ត្រូវ​បង្កើតឲ្យមាន​បទ​ឈប់​បាញ់គ្នា ដើម្បី​ជា​មធ្យោបាយ​សម្រាប់​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​នេះ​។​

​យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា ក្រសួងការបរទេស​រុស្ស៊ី​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា “​នេះ​ជា​ការចាំបាច់​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានាឲ្យបាន​នូវ​សន្ដិសុខ​សម្រាប់បេ​សកកម្ម​ជំនួយ​មនុស្សធម៌​។ បទ​ឈប់​បាញ់​គ្នា​មួយ ជា​តម្រូវការ សម្រាប់​ស្ថានភាព​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​”​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក ស៊ឺ​ហ្គៃ ឡា​រូ​វ និង​ភាគី​អ៊ុយ​ក្រែនលោក ផេវ​ឡូ គ្លី​មគិ​ន នៅថ្ងៃនេះ បាន​ពិភាក្សា​គ្នា​តាម ទូរស័ព្ទ​លើ​ជំហាន​នយោបាយ​ដែល​គួរ​យក​ទៅ​ធ្វើ​ការសម្របសម្រួល ដល់​ដំណើរការ​ផ្ដល​ជំនួយ​ម​នុស្ស​ធម៌​នេះ​។​

​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា កងទ័ព​របស់​រដ្ឋាភិបាល​ទាំងពីរ និង​បណ្ដា​ក្រុម​សកម្មប្រយុទ្ធ ឯករាជ្យ គួរ​ទទួលខុសត្រូវ​សម្រាប់​ការផ្ដល់​ជំនឿ​ជាក់​ផ្នែក​សន្ដិសុខ សម្រាប់​បេសកកម្ម​នេះ​។ ក្បួន​រថយន្ដ​ធំ​ចំនួន ២៨០ គ្រឿង​ដែល​ផ្ទុក​ជំនួយ​មនុស្សធម៌​ប្រហែលជា ២​ពាន់​តោន​រួមមាន ម្ហូបអាហារ ថ្នាំពេទ្យ តង់ និង​សម្ភារៈ​អគ្គិសនី​មួយ​ចំនួន​ទៀត​៕​
0221_putin_ukraine_630x420

មតិយោបល់