ព័ត៌មានជាតិ

រថយន្តតាកូម៉ាបុកម៉ូតូហុងដាឌ្រីមនិងកិនពីលើជាប់សំណាងល្អគ្មានគ្រោះថ្នាក់ដល់អ្នកបើកបរ

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានរថយន្តម៉ាកតាកូម៉ា១គ្រឿងបានបើកបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១០០សេរីចាស់១គ្រឿងដែលបើកបរដោយស្រ្តីម្នាក់បណ្ដាលឲ្យដួលហើយរថយន្តនោះបានកិនជាប់ពីលើម៉ូតូតែម្ដង ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យស្រ្តីដែលជាអ្នកបើកបរម៉ូតូនោះមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតាកូម៉ា១គ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Z.1323 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ។ លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើមិនដឹងថាមានមានឧបសគ្គអ្វីទេទើបរថយន្តបានបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១០០សេរីចាស់ពណ៌ព្រីងទុំអត់ស្លាកលេខបើកបរដោយស្រ្តីម្នាក់ បណ្ដាលឲ្យដួល ។ បន្ទាប់មករថយន្តនោះបានកិនពីលើម៉ូតូជាប់តែម្ដង ប៉ុន្តែសំណាងល្អស្រ្តីអ្នកជិះម៉ូតូរួចផុតពីគ្រោះថ្នាក់ដោយគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុភាគីទាំងសង្ខាងបានជជែករកត្រូវរៀងៗខ្លួនមួយសន្ទុះធំ ហើយកម្លាំងនគរបាលបានចុះទៅសម្រួលមិនឲ្យមានការកកស្ទះចរាចរណ៍ឡើយលុះក្រោយមកខាងភាគីរថយន្តបានចេញសំណងខូចខាតម៉ូតូចំនួន២២០ដុល្លារជាការបញ្ចប់រឿង ៕

//youtu.be/aR0zG7N_VY4

មតិយោបល់