ព័ត៌មានជាតិ

សន្ដិសុខប្រច័ណ្ឌប្រពន្ធវាយធ្វើបាបរាល់ថ្ងៃនាងទ្រាំលែងបានប្ដឹងសុំលែងលះ

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានស្រ្តីម្នាក់បានទៅដាក់ពាក្យប្ដឹងសុំលែងលះប្ដី ដោយនាងបានមកដល់សង្កាត់ចោមចៅនាវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ថា ប្ដីនាងខូចណាស់គាត់ធ្វើជាសន្តិសុខ ហើយបានប្រច័ណ្ឌនាងខ្លាំងណាស់និងតែងតែរករឿងប្រមាថនិងយកវិទ្យុទាក់ទងវាយក្បាលនាងនៅមុខមហាជនជាញឹកញាប់ ហើយដោយទ្រាំទៅនឹងភាពឃោរឃៅលែងបានទើបនាងរត់រកអាជ្ញាធរជួយនិងប្ដឹងលែងលះប្ដីនេះចោលតែម្ដង ។

ស្រ្តីរូបនោះឈ្មោះ ហាយ ណែន អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំណែកប្តីឈ្មោះ ឈឹម សារ៉ន អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅជាមួយប្រពន្ធនិងមានស្រុកកំណើតស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ស្រ្តីរូបនោះបាននិយាយថា នាងគឺជាអតីតស្រីមេម៉ាយប្ដីស្លាប់ចោលរយ:ពេល៧ឆ្នាំកន្លងមកហើយ ដោយបានទុកនាងនិងកូនស្រីម្នាក់ឲ្យរស់នៅឯកោដែលពេលនេះនាងមានអាយុ១៨ឆ្នាំហើយ ។ លុះចុងក្រោយនេះនាងបានជួបជាមួយប្ដីក្រោយនេះហើយទើបយកគ្នាជាប្តីប្រពន្ធបានរយ:ពេល៥ខែប៉ុណ្ណោះ ។ ប៉ុន្តែមិនបានរៀបការធំដុំអ្វីឡើយ គ្រាន់តែសែនជាមួយគ្នាជាធម្មតាតែប៉ុណ្ណោះ ។

នាងបានបន្តថាកាលពីចាប់ផ្ដើមស្រលាញ់គ្នាដំបូងលោកប្ដីថ្នាក់ថ្នមខ្លាំងណាស់ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះគិតផ្ដេសផ្ដាស់ប្រច័ណ្ឌនាងយ៉ាងខ្លាំង សូម្បីតែនាងនិយាយលេងជាមួយអ្នកស្គាល់គ្នាក៏មិនបានដែរ ។ តែងតែចោទប្រកាន់ថានាងមានសហាយនិងបានជេរប្រមាថព្រមទាំងយកវិទ្យុទាក់ទងវាយក្បាលនាងនៅនឹងមុខមហាជនដោយគ្មានមេត្តាឡើយ ។ ដោយទ្រាំលែងបានទើបនាងប្ដឹងអាជ្ញាធរហើយនាងមិនអាចយកប្ដីនេះតទៅទៀតបានឡើយត្រូវតែលែងលះគ្នាហើយ ៕

//youtu.be/xZDU54zhnmc

មតិយោបល់