ព័ត៌មានជាតិ

កម្លាំងល្បាតប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនស្ត្រីម្នាក់ និងថ្នាំញៀន២៣កញ្ចប់តូច

ភ្នំពេញ: កម្លាំងល្បាតប៉ុស្តិ៍ស្រះចក បានឃាត់ខ្លួនស្ត្រីម្នាក់ចែកចាយគ្រឿងញៀនចំនួន២៣កញ្ចប់តូច នៅចំណុចផ្លូវរថភ្លើង ភូមិ៣ ក្រុម៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង៤រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាអ្នកចែកចាយគ្រឿងញៀនមានឈ្មោះ អោ ផល្លា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានឈរលក់ចែកចាយគ្រឿងញៀននៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា កម្លាំងនរគបាលប៉ុស្តិ៍ស្រះចកបានល្បាតដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន ក៏មកដល់ចំណុចផ្លូវរថភ្លើងខាងមុខក្តាន់ពីរ ស្ថិតនៅក្នុងដីបឹងកក់ ប្រទះឃើញស្ត្រីខាងលើឈរចែកចាយគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនបានឆែកឆេរឃើញមានថ្នាំញៀនចំនួន២៣កញ្ចប់តូចនៅជាប់នឹងខ្លួន ក៏បាននាំខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានគ្រឿងញៀនចំនួន២៣កញ្ចប់តូច ទូរសព្ទចំនួន២គ្រឿង និងលុយមួយចំនួន។

បច្ចុប្បន្ន ស្ត្រីសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ឃាត់ខ្លួនស្ត្រីម្នាក់ និងថ្នាំញៀន២៣កញ្ចប់តូច

មតិយោបល់