ព្រះសីហនុៈ (ដំណឹងបឋម) កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កោះរ៉ុងសន្លឹម បានឃាត់ខ្លូនជនសង្ស័យម្នាក់ ដែលក្លែងខ្លួនជាសង្ឃ ។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទីព្រឹក ត្រង់ចំណុចភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ជនសង្ស័យ ឈ្មោះ រុន រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើតភូមិជ្រៃ ឃុំសាធ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា បានក្លែងខ្លួនជាសង្ឃដើរបោកប្រាស់ ប្រជាពលរដ្ឋពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្តិ៍ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់