ព័ត៌មានជាតិ

កំពុងឆ្កឹះបន្ទប់ចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះជួល អ្នកជិតខាងឃើញខលប្រាប់ម្ចាស់ចាប់ប្រគល់ឲ្យនគរបាល

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថាមានស្រ្តីម្នាក់គឺជាមុខសញ្ញាចោរគាស់បន្ទប់ យ៉ាងសកម្មដែលកន្លងមកតែងបានធ្វើសកម្មភាពគាស់ បន្ទប់ជួលកម្មករ និងផ្ទះប្រជាពលរដ្ឋរាល់ថ្ងៃនោះ បានអស់លក្ខណ៍ខណ:ពេលកំពុងធ្វើសកម្មភាពគាស់ បន្ទប់ជួលមួយកន្លែង ត្រូវបានអ្នកជិតខាងឃើញ ក៏បានខលប្រាប់ម្ចាស់បន្ទប់ទៅធ្វើការចាប់ខ្លួនបាន បន្ទាប់មកបាននាំទៅប្រគល់ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់ ។

ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចបន្ទប់លេខ១២ ជាន់ទី១ ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ លួន រដ្ឋ ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ត្រូវបាននគរបាលឆែករកឃើញ ទូរសព្ទដៃម៉ាកណូគាចុចពិល១គ្រឿង ម៉ាកសាំស៊ុង១គ្រឿង ព្រមទាំងឧបករណ៏សម្រាប់កាច់សោករម៉ូតូ ១កំប្លេរ ។ចំណែកម្ចាស់បន្ទប់ឈ្មោះ យឹម ចាន់ថន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសម្ចាស់បន្ទប់ បានបិទទ្វារបន្ទប់ចាក់សោរចោល និងបានចេញទៅក្រៅបាត់ ខណ:នោះជនសង្ស័យបានចូលទៅធ្វើសកម្មភាព ឆ្កឹះសោរបន្ទប់លួចយក ទូរសព្ទប៉ុន្តែពេលនោះត្រូវបានអ្នកជិតខាង ប្រទះឃើញទាន់ក៏បានខលប្រាប់ម្ចាស់បន្ទប់នោះទៅធ្វើការចាប់ ខ្លួនបានរួចនាំទៅប្រគល់ឲ្យនគរបាល សាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕

មតិយោបល់