ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស ៤៧០ ចេញពីខារ៉ាអូរខេហ្សូល បានមកឈ្លោះប្រកែកគ្នាជាមួយបុរសម្នាក់ទៀតដោយចោទថា បានចតរថយន្តកាក់ផ្លូវរថយន្តខ្លួនក្នុងបំណងមិនល្អ។
ហេតុការណ៍នេះបានកើតឡើងកាល១០ និង៥០នាទី យប់ថ្ងៃទី ២៣ កក្កដា ២០១៤ នៅចំណុចមុខផ្ទះលេខ T23 តាមបណ្តោយផ្លូវព្រះសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់និងរួមដំណើរដោយបុរសពីរនាក់ទៀត បានបើករថយន្ត មួយគ្រឿង ម៉ាក ឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-0099 ដោយធ្វើដំណើរចេញពីហាងខារ៉ាអូរខេហ្សូល នៅពេលមកដល់ចំណុចមុខផ្ទះលេខ T23 ក៍ជួបនិងបុរសម្នាក់កំពុងចតរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាមួយបាំងកន្លះ ដែលចត់ ហើយចាំប្រពន្ធយកអាយផេតមកឱ្យ ខណៈនោះស្រាប់ម្ចាស់រថយន្តឡិចស៊ីស៤៧០ខាងលើ បានចុះ ពីលើរថយន្តដោយមានកាន់ដំបង៣កំណាត់ ផងនោះបានគំរាមនិង ស្តីបន្ទោសបុរសដែលជាម្ចាស់រថយន្តតូយ៉ូតា ថាមិចបានយករថយន្តចត់កណ្តាលផ្លូវរបស់គាត់យ៉ាងនេះតើមានបំណងអ្វី ពីញ្រោះនៅក្នុងរថយន្ត របស់គាត់ គឺមានដឹកលុយសុទ្ធ ២៧០ លានរៀល។
បន្ទាប់ពីឈ្លោះប្រកែកគ្នាអស់មួយសន្ទុះក៏បុរសដែលជាម្ចាស់រថយន្តឡិចស៊ីស បានបើករថយន្តបចូលទៅក្នុងខារ៉ាអូរខេហ្សូលវិញ ហើយភ្លាមៗនោះ ម្ចាស់រថយន្តតូយ៉ូតាបានទៅប្តឹងសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុផងដែរ
ដោយមួយ សន្ទុះក្រោយមកទៀតបុរសខាងលើបានមក ឡិចស៊ីស ៤៧០ ចេញពីខារ៉ាអូរខេហ្សូលម្តងទៀតក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តដើម្បីធ្វើការសាកសួរពីមូល ហើយបុរសដែលជាម្ចាស់ ឡិចស៊ីស ៤៧០ក៏ប្រាប់សមត្ថកិច្ចថា គឺមកពីម្ចាស់រថយន្តតូយ៉ូតានេះយកចត់នៅកណ្តាលផ្លូវ ដូចជាមាន បំណងមិនល្អ ហើយដោយក្នុងរថយន្តមានលុយសុទ្ធ ២៧០ លានរៀលគាត់ខ្លាចគេមានបំណងប្លន់ឬក៏ មានបំណងអ្វីផ្សេង។
ដោយសមត្ថកិច្ចធ្វើការសាកសួរភាគីទាំងខាងដឹងពីមូលហេតុរឿងនេះរួចហើយ ក៏បានធ្វើការសម្របសម្រួលគ្នា ទើបម្ចាស់រថយន្តឡិចស៊ីសដឹងថាខ្លួនជាអ្នកខុស ក៏បានធ្វើការសុំទោសទៅម្ចាស់រថយន្តតូយ៉ូតាដែលខ្លួនបានចោទប្រកាន់ ហើយក៏ម្ចាស់ រថយន្តតូយ៉ូតាព្រមយោគយល់ បញ្ចប់រឿងហេតុនេះតែម្តង ដោយមិនចង់វែងឆ្ងាយ តទៅទៀត ៕
មតិយោបល់