ព័ត៌មានជាតិ

ឃាត់ខ្លួនតាមដីកា ពីបទដឹកជញ្ជូននិងប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត

កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពីបទ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង២២នាទី រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ វាសនា ផាន់ ថានាម (ហៅស្នា) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររកស៊ី មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថ ឃាត់ខ្លួនតាមដីកាបង្កាប់ឲ្យចាប់ខ្លួនរបស់ចៅក្រម ស៊ឹង វុទ្ធី សាលាដំបូងខេត្តកំពង់ស្ពឺ លេខ103/2017 ពីបទ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានអាវុធហត្ថ បញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់