ព័ត៌មានជាតិ

ម៉ូតូបុកគ្នាស្លាប់និងរបួស២នាក់

តាកែវ: ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង១០ នាទី នៅលើផ្លូវ១២៩E ចំណុចផ្លូវចូលទៅភូមិលៀបស្ថិត
នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត មានករណីគ្រោះចរាចរណ៍មួយឡើងរវាងម៉ូតូ និងម៉ូតូ ដែលមានទិសដៅបញ្ចាសគ្នាបណ្តលឲ្យស្លាប់និងរងរបួសធ្ងន់។
ម៉ូតូម៉ាកគ្លិកពាក់ផ្លាកលេភ្នំពេញ1HL-4203 លម៉ាស៊ីន និងលេខតួ133270 មានទិសដៅមកពីលិចទៅកើតបើកបរដោយឈ្មោះ
សៅ វិសាល ភេទប្រុស អាយុ១៨ ឆ្នាំ ទីលំនៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នាជាមួយម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1P-6131 លេខតួលេខម៉ាស៊ីន 5241132 បើកបរដោយឈ្មោះ ម៉ុន សម័យភេទប្រុស អាយុ១៨ ឆ្នាំ នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែត ។ រីឯអ្នកបើកបរម៉ូតូម៉ាកក្លិចរងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ។
វត្ថុតាងម៉ូតូទាំងពីរបានដកហូតយកមករក្សាទុកនៅអធិការដ្ឋានកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់