ព័ត៌មានអន្តរជាតិ

អាមេរិក នឹងដាក់កូរ៉េខាងជើង ក្នុងបញ្ជីរដ្ឋឧបត្ថម្ភអំពើភេរវកម្មជាថ្មី

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson នៅថ្ងៃពុធ បាននិយាយថា អាមេរិកកំពុងពិនិត្យឡើងវិញ អំពីវិធីសាស្ត្រដើម្បីដាក់សម្ពាធកូរ៉េខាងជើង ហើយក៏រួមបញ្ចូលទាំងការដាក់ប្រទេសនេះ ជារដ្ឋមួយដែលឧបត្ថម្ភលើភេរវកម្មជាថ្មីផងដែរ។ ​នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

ថ្លែងមតិនៅក្នុងសន្និសីទកាសែតមួយ លោក Tillerson បានឲ្យដឹងថា រដ្ឋបាលលោក ត្រាំ ត្រូវបានវាយតម្លៃលើគ្រប់ ជម្រើសទាំងអស់ ពោលគឺទាំងនៅក្នុងលក្ខខណ្ឌនៃការដាក់កូរ៉េខាងជើង ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម និងវិធីសាស្ត្រផ្សេងទៀត ដើម្បីនាំយកមកនូវការដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

នៅដើមខែនេះ សភាតំណាងអាមេរិកភាគច្រើនលើសលុប បានអនុម័តច្បាប់ ដើម្បីបញ្ជាឲ្យក្រសួងការបរទេសអាមេរិក កំណត់ប្រទេសកូរ៉េខាងជើង ជារដ្ឋមួយ ដែលបានឧបត្ថម្ភលើអំពើភេរវកម្ម។

បច្ចុប្បន្ននេះ គឺមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថា ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតកំណត់វារួចហើយនោះទេ៕

មតិយោបល់