ព័ត៌មានជាតិ

ចេញពីគុកបាន ០៣ ថ្ងៃកាច់សោរកម៉ូតូគេ ត្រូវម្ចាស់ម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: បុរសម្នាក់ទើបចេញពីគុកបាន៣ថ្ងៃបានធ្វើសកម្មភាពលួចម៉ូតូគេតែត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៧ និង ២០ នាទីយប់ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្សារអង្គ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ឈួន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

រីឯជនរងគ្រោះមានឈ្មោះ សរ ធារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្សារអង្គ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដារឌ្រីមពណ៌ខ្មៅសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1CX-0994 មានលេខតួរ 9280942 (ខូចសោរកម៉ូតូ)។
វត្ថុតាងដកហូតបានមានដែកសំរាប់កាច់សោរកម៉ូតូចំនួន ០១ សោរខ្សៀរ ចំនួន ០១ ទូរសព្ទអ៊ិនចុចពិល ០១ ។

ជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួល ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះនៅម៉ោងកើតហេតុខាងលើ ក៏ត្រូវជនសង្ស័យដែលទើបនឹងចេញពីពន្ធធនាគារបាន ០៣ ថ្ងៃមកធ្វើសកម្មភាពកាច់សោរកម៉ូតូ ភា្លមនោះជនរងគ្រោះឃើញទាន់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ច ដើម្បីសាកសួរនាំ ។ នៅនិងមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់សោរក ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញព្រហ្មទ័ណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

មតិយោបល់