ព័ត៌មានជាតិ

រថយន្តមួយគ្រឿងស្លាកលេខភ្នំពេញ 2E-3404 ត្រូវជនមិនស្គាល់មុខចតទុកចោលអស់រយៈពេលជាច្រើនថ្ងៃរកម្ចាស់មិនឃើញ

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញ រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2E-3404 ត្រូវជនមិនស្គាល់មុខបើកយកមកចតទុកចោលនៅចំណុចភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះគេសង្កេតឃើញ នៅក្នុងរថយន្តមានកាតសម្គាល់ខ្លួនឈ្មោះ សំអន ភេទប្រុស កើតថ្ងៃទី ៥ ខែឧសភា ឆ្នាំ១៩៧៧ ស្នាក់នៅភូមិស្នោរលិច សង្កាត់ស្នោរ ខណ្ឌដង្កោ នៅក្នុងរថយន្តចំនួន១សន្លឹកផងដែរ៕

//youtu.be/EVfEShiosdk

មតិយោបល់