ព័ត៌មានជាតិ

រកឃើញផលិតផលខូចគុណភាពជាច្រើនមុខនៅក្នុងផ្សារញូស្តារ ក្រុងព្រះសីហនុ!

ព្រះសីហនុ: នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៧ កម្លាំងសាលាកាំកុងត្រូលខេត្តព្រះសីហនុ ដឹកនាំដោយលោក ម៉ាង ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយនិងមន្ត្រីជំនាញពាក់ពន្ធ័ជាច្រើននាក់ ចុះធ្វើការត្រួតពិនិត្យមុខទំនិញ នៅក្នុងផ្សារញូស្តារ ស្ថិតក្នុងព្រះសីហនុ ។

ក្នុងការចុះត្រួតពិនិត្យនោះដែរ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ទៅទំនិញមួយចំនួន រកឃើញមាន ផលិតផលខ្លះខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ ខ្លះកំប៉ុងមានច្រេស និងខ្លះទៀតគ្មានស្លាកសញ្ញាត្រឹមត្រូវ ត្រូវបានដកហូតយកទៅកម្ទេចចោលផងដែរ ចៀសវាង បង្កផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ៕

មតិយោបល់