ព័ត៌មានជាតិ

គួរឲ្យអាសូរ! ក្មេងប្រុសពីរនាក់ លង់ទឹកអូរស្លាប់ ខណៈទៅតាមម្តាយជីកដំឡូងនៅក្នុងព្រៃ

កំពង់ធំ: ថ្ងៃអាទិត្យ១២កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១៣និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០២នាក់ ស្ថិតនៅចំណុចអូរកប់ឆ្កែ ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្មេងរងគ្រោះទាំងពីរនាក់៖ ទី១-ឈ្មោះ លី សុខខែត ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិតាម៉ិញ ឃុំក្រយា ស្រុកសន្ទុក , ទី២.ឈ្មោះ លី សុខុន ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។

មូលហេតុ៖ ទៅតាមម្ដាយជីកដំឡូងក្នុងព្រៃ ចុះលេងទឹកអូរ បណ្តាលឱ្យលង់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ សាកសពក្មេងប្រុសទាំងពីរនាក់ខាងលើ ហើយបញ្ជាក់ថា កុមាររងគ្រោះទាំងពីរនាក់នេះ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន សពត្រូវបានប្រគល់ជូនឪពុកម្តាយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់