កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-4597 បើកមិនប្រយត្ន័ទៅបុកម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ 1X-8941 បណ្តាលឲ្យយុវជនជាសិស្សសាលាអាយុប្រហែល១៤ ទៅ១៥ឆ្នាំម្នាក់ ជាអ្នកបើកម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកម៉ូតូត្រូវរថយន្តបង្កកិនជាប់ពីលើ រងការខូចខាត រីឯអ្នកបើកបររថយន្តបង្ក បានបើកទ្វាចុះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគល់ស្ពានភ្លោះលួង ហួសផ្សារកំពង់ស្ពឺបន្តិច ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់