ភ្នំពេញៈ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នករត់ម៉ូតូឌុបស្រវឹងស្រាជោគបើកម៉ូតូក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុ បានជ្រុលចង្កូតទៅបុកគូថរថយន្តពីក្រោយ បណ្ដាលបោកនិងថ្នល់រងរបួសធ្ងន់ ចំនែករថយន្តបើករត់បាត់ស្រមោល។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យោងតាមសាក្សីនៅកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.1.BP2571 បើកពីកើតទៅលិចក្នុងល្បឿនលឿនស្រវឹងស្រាជោគ ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកគូថរថយន្តពីក្រោយរងរបួសធ្ងន់ ចំនែករថយន្តបើករត់បាត់ស្រមោល ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមកង់បីយកទៅសង្គ្រោះភ្លាមៗ៕
មតិយោបល់