បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ខណៈដេញគោត្រឡប់ចូលផ្ទះ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ចំណុចវាលគោកតាម៉ាចម្ងាយពីផ្ទះជនរងគ្រោះប្រមាណជា២,៥០០ម៉ែត្រស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីឈ្មោះជាត្រានប្រជាកាពារបានរាយការណ៏មកថា(មានករណីរន្ទះបាញ់ស្លាប់)កម្លាំងនគរបាលមូដ្ឋានបានចុះទៅដល់កន្លែងកើតហេតុទើបដឹងថាកុមារារងគ្រោះឈ្មោះរ៉ា រឿន ភេទប្រុស អាយុ១២ឆ្នាំ.នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថានៅមុពេលកើតហេតុមេឃមានធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់និងផ្គររន្ទះយ៉ាងខ្លាំង។ពេលនោះក្មេងប្រុសរងគ្រោះឃើញសភាពផ្ទៃមេឃមិនស្រួលក៏បានដេញគោត្រឡប់មកផ្ទះពេលមកដល់ចំណុចវាលគោកតាម៉ាក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។
សពក្មេងរងគ្រោះបានប្រគល់ជូនល្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីគណៈកម្មការចម្រុះត្រួតពិនិត្យរួច៕

មតិយោបល់