កំពង់ធំៈ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្ករធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលបានរួមដំណើរលើដងផ្លូវ សាធារណៈ ដោយសារមានរថយន្តយីឌុប៥ផ្លូវ មួយគ្រឿងបានបើកបរលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងស្ថានភាពងងុយដេក បានបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្តទាំងមូលដាច់ជា៦កំណាត់ ធ្លាក់ម៉ាស៊ីនរាយប៉ាយ ស្ថិតនៅចំនុចលើស្ពានពោធិ៍ខាវ ភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ១២និង១០នាទីយប់រលងអាធ្រាតឈានចូលថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៦ មានអ្នករបួសចំនួន២នាក់ ម្នាក់ស្រាល ម្នាក់ស្ថិតក្នុងសភាពព្រួយបារម្ភណ៍ ក្រោយពីកើតហេតុ តៃកុងឡានសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ដែលមិនបាត់បង់ជីវិត តែនៅមានឱកាសរួចគេចខ្លួន ខណៈពេលដែលខ្លួនបានបើកបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្តដាច់៦កំណាត់ តែក្នុងនោះ ត្រូវបានគេស្គាល់ឈ្មោះ សូ រតនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ថ្នល់បែកខាងជើង ភូមិស្វាទាប ស្រុកចំការលើ ខេត្តកំពង់ចាម ព្រូឡាន ត្រូវជាប្អូនប្រុសតៃកុងឡាន ឈ្មោះ សូបូរ៉ា ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារបួសធ្ងន់។
តាមប្រភពពត័មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំលេងសូរដូចរន្ទះ ក្រោយមកបានឃើញរថយន្ដម៉ាក ហ៊ីយ៉ានដាយ មួយគ្រឿង ពាក់ផ្លាក់លេខ កំពង់ឆ្នាំង 3A0467 ក្បាលពណ៍ សរ ទ្រុង បៃតង បើកពីជើងទៅត្បូង ស្រាប់តែមកដល់ចំនុចកើតហេតុក៏បុកបង្កាន់ដៃស្ពានពោធិ៍ខាវ ពេញទំហឹង បណ្ដាលឲ្យដាច់ខ្លួនជា៦កំណាត់ បាក់បង្កាន់ដៃស្ពានប្រវែង៥ម៉ែត្រ ទ្រុងរថយន្ដធ្លាក់ទៅក្រោស្ពាន ម៉ាស៊ីនធ្លាក់ទៅកណ្ដាលថ្នល់ ក្បាលឡាន ធ្លាក់ទៅចិញ្ចើមថ្នល កង់មុខជាប់និងក្បាលស្ពាន កងក្រោយធ្លាក់ចូលក្នុងប្រឡាយ បំណែកឡានជ្រុះរាយប៉ាយពេញថ្នល់ អ្នកបើកបររបួសស្រាល ព្រូឡានដេកលក់រងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្ដខូចខាតទាំងស្រុង តែសំណាងល្អក្នុង១ពាន់គ្រោះថ្នាក់ ដែលមិនបណ្ដាលឲ្យមានមនុស្សស្លាប់។
ក្នុងនោះ មហាជនទូទៅ បានសុំសំណូមពរឲ្យសមត្ថកិច្ច ដែលប្រចាំការនៅលើដងផ្លូវ សូមមេត្តារឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយសារតែរថយន្តប្រភេទយក្យទាំងនេះ បច្ចុប្បន្នគេឃើញមានការបើកបរ ក្នុងល្បឿនលើសច្បាប់កំណត់ ហើយមិនគោរពសិទ្ធិអតិភាពរបស់អ្នករួមដមណើរ និងសូមឲ្យស្នងការនគរបាល ខេត្តកំពង់ធំ មេត្តាជួយទប់ស្កាត់ការបើកបរដោយមិនគោរពច្បាប់ផង៕
មតិយោបល់