ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានបុរសម្នាក់ បើកម៉ូតូកង់បី PassApp សុខៗស្រាប់តែសន្លប់នៅលើម៉ូតូ ត្រូវប្រជាពលរដ្ឋឃើញ ធ្វើការជួយសង្គ្រោះច្របាច់ដៃជើង ក៏បានដឹងខ្លួនវិញហើយ។
បុរសខាងលើមានអាយុ ៣៣ឆ្នាំ រស់នៅម្ដុំបឹងជំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កើតហេតុវេលាម៉ោង ១១ និង៥២ នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ ហើយទាក់ទងទៅសាច់ញាតិជនរងគ្រោះមកយក៕







មតិយោបល់