ភ្នំពេញៈ នាព្រឹកនេះ ទីស្តីការក្រសួងការងារបន្តប្រជុំពិភាក្សា លើកទី២ នៃប្រាក់ឈ្នួលអប្បបរមា របស់កម្មករផ្នែកវិស័យ កាត់ដេរនិងផលិតស្បែកជើង នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ។
បើតាមក្រុមការងារ បច្ចេកទេសភាគីរាជរដ្ឋាភិបាល បានជួបប្រជុំជាលក្ខណ:ទ្វេភាគី ជាមួយក្រុមការងារ បច្ចេកទេសភាគីនិយោជក ដើម្បីបន្តពិភាក្សាលើប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា សម្រាប់ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ក៏មានការប្រជុំរវាងក្រុមការងារ បច្ចេកទេសភាគីសហជីព និងក្រុមការងារបច្ចេកទេសភាគី រដ្ឋាភិបាលផងដែរ ។ កិច្ចប្រជុំទាំងពីរ បានសម្រេចបាននូវលទ្ធផលដូចជា: បានរៀចចំក្រមសីលធម៌ សម្រាប់អនុវត្តន៏ ការចរចាប្រាក់ ឈ្នួលអប្បបរមានិង បានស្តាប់ឡើងវិញ នូវបទបង្ហាញស្តីពីលក្ខណវិនិច្ឆ័យនិង រូបមន្តក្នុងការកំណត់ ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរនិង ផលិតស្បែកជើងនៅកម្ពុជា។ គោលចំហរផ្លូវការ របស់ភាគីទាំងពីរ ជាមួយនឹងហេតុផលបឋម ក្នុងការសម្រេចយក តួលេខរបស់ភាគីនីមួយ ។
ក្រសួងការងារនឹងរៀបចំ បន្ទប់ប្រជុំចំនួនពីរ ដែលមានសម្ភារៈការិយាល័យកុំព្យួទ័រ ព្រីនធ័រ និងភេសជ្ជះ សម្រាប់ភាគីកម្មករនិយោជិតនិង ភាគីនិយោជក ប្រើប្រាស់សម្រាប់ប្រជុំផ្ទៃ ក្នុងនិងប្រជុំទ្វេភាគី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃប្រជុំសម្រេច ៕
មតិយោបល់