ព័ត៌មានជាតិ

រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់

ព្រះវិហារ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តសាំយ៉ុងព្រលះគ្នាពេញទំហឹង ជាមួយរថយន្តយីឌុប បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ នៅវេលាម៉ោង៦:៣០នាទី ថ្ងៃទី១៧ឧសភា២០១៦។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងនៅចំណុចទួលតាត្រាវ ភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ លើកំណាត់ផ្លូវជាតិលេខ៩ រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ផ្លាកលេខ

ភ្នំពេញ2N4935 បុកជាមួយរថយន្តយីឌុប បណ្ដាលឱ្យស្លាប់១នាក់ (ស្រី) និងរបួសស្រាល១នាក់(ប្រុស) ។

ករណីនេះផងដែរ កម្លាំងជំនាញកំពុងបំពេញសំណុំរឿង៕

photo_2016-05-17_10-35-12 photo_2016-05-17_10-35-11 photo_2016-05-17_10-35-09

មតិយោបល់