ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សារជូនពរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើត ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦

ភ្នំពេញៈ នៅក្នុងឱកាសខួបកំណើតគម្រប់ ៦៤ឈានចូល ៦៥ឆ្នាំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ប៉ា សុជាតិវង្ស និងភរិយា ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃសាលារាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃសាលារាជធានីភ្នំពេញ សូមប្រសិទ្ធិពរជ័យជូន៖

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួនប្រាជ្ញាញាណភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពី៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទទាំងអស់ នៃរដ្ឋបាលរាជធានីភ្នំពេញ។

basochat

មតិយោបល់