កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៤ឆ្នាំ បានសម្រេចចំនួន៣ដង ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៦យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមានអាយុ១៤ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ស៊ុ រស្មី ហៅយូ ភេទប្រុស អាយុ១៨ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់